ការងារសង្គម និងការស្ម័គ្រចិត្ត

កំហុស៣យ៉ាងត្រូវជៀសវាងពេលចូលរួមធ្វើការងារសង្គម

ការចូលរួមធ្វើការងារសង្គម មានជាអាទិដូចជាការស្ម័គ្រចិត្ត ការផ្តល់នូវអំណោយផ្សេងៗ ឬការរៀបចំជាគម្រោងសកម្មភាពផ្តល់សេវាដើម្បីសហគមន៍ ជាដើម គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ សាមគ្គីភាព និងភាពរឹងមាំនៃសង្គមមួយ ដោយវាជាទង្វើដ៏ប្រពៃដែលអាចជួយដោះស្រាយបញ្ហា និងសម្រួលដល់សុកមាលភាពសហគមន៍ និងសង្គម។ សព្វថ្ងៃនេះ បើទោះបីការចូលរួមរបស់ប្រជាជនខ្មែទូទៅនៅក្នុងសកម្មភាពទ្រទ្រង់សហគមន៍នៅមានកម្រិតនៅឡើយ តែយើងសង្កេតឃើញថាសម្រាប់យុវជន និងសហគ្រាសអាជីវកម្មមូយចំនួន គឺមានការយល់ដឹង និងចូលរួមកាន់តែច្រើនក្នុងសកម្មភាពទ្រទ្រង់សហគមន៍ ឬដែលយើងពេញនិយមហៅថា “ការងារសង្គម” (ឬ CSR – Corporate Social Responsibility សម្រាប់វិស័យឯកជន)។ ថ្វីបើការចូលរួម “ការងារសង្គម” ជាទូទៅផុសចេញពីបំណងល្អ ឬទឹកចិត្តសប្បុរសក្តី ប៉ុន្តែវាក៏អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានផងដែរប្រសិនបើអ្នកមិនដឹង ឬមិនបានពិចារណារយ៉ាងម៉ត់ចត់អំពីហានិភ័យដែលអាចមាន។ ថ្ងៃនេះ Giversify នឹងណែនាំអ្នកមកស្វែងយល់ពី សកម្មភាព ០៣ប្រភេទ ដែលអ្នកគូរចៀសវាង ពេលអ្នកបម្រុងនឹងធ្វើអំពើល្អមួយក្នុងសង្គម។ ទី១៖ ការឲ្យទានទៅកុមារនៅតាមដងផ្លូវ កុមារសុំទានតាមដងផ្លូវ ឬទីប្រជុំជនគឺជាទិដ្ឋភាពសមញ្ញមួយនៅប្រទេសកម្ពុជា ប៉ុន្តែអ្នកប្រហែលមិនដឹងទេថាការឲ្យទានទៅកុមារអាចរួមចំណែកទៅនឹងបញ្ហាប្រឈមជាច្រើនដល់កុមារ ដូចជា អំពើហឹង្សា ការកេងប្រវ័ញ្ចពលកម្ម ឬអាចឈានដល់អាយុជីវិតរបស់កុមារទៀតផង។ ដោយសារប្រជាជនខ្មែរយើងភាគច្រើនបំផុតកាន់ពុទ្ធសាសនា ដែលលើកទឹកចិត្តលើការដាក់ទានដើម្បីសាងបុណ្យកុសល្យ ឬជាការជួយសម្រួលដល់កុមារតូចៗទាំងនោះ ប៉ុន្តែភាគច្រើនពួកគាត់មិនដឹងទេថា កុមារមួយចំនួនដែលយើងឃើញគាត់ដើរសុំទានតាមផ្លូវ ឬតាមស្តុបនានា […]

Read more